បច្ចេកទេសដាំក្រូចពោធិ៍សាត់
តំបន់ដាំដុះ

ក្រូចជាប្រភេទរុក្ខជាតិម្យ៉ាង ដែលទាមទារអាកាសធាតុ ទឹក ដី ដែល សមស្រប ។ ដីដែលសមស្របល្អ សម្រាប់ដំណាំនេះ គឺដី ដែលមានជីជាតិច្រើនស្រទាប់ទី១ជ្រៅ ដីមិនដក់ទឹក ឬជាំទឹក គឺដីទួល ឬ ដីដែលស្ថិតនៅតាម តំបន់ខ្ពស់រាប និងដីដែលមាន PH ប្រហែល ៦,៥ ។
នៅប្រទេសកម្ពុជាយើង ដំណាំនេះច្រើនដាំដុះនៅតាមតំបន់ដីទួល តាមដងទន្លេនិងតំបន់ខ្ពស់រាបដូចខេត្តបាត់ដំបង កំពង់ចាម ក្រចេះ កណ្តាល និងព្រៃវែង ។
នៅប្រទេសកម្ពុជាយើង ដំណាំនេះច្រើនដាំដុះនៅតាមតំបន់ដីទួល តាមដងទន្លេនិងតំបន់ខ្ពស់រាបដូចខេត្តបាត់ដំបង កំពង់ចាម ក្រចេះ កណ្តាល និងព្រៃវែង ។
ការជ្រើសរើសនិងរៀបចំពូជ
ជាទូទៅគេអាចដាំក្រូចតាមវីធីដូចជាការបណ្តុះដោយគ្រាប់ (Seed Progation)
ការបំបៅមែកឬសាកមែក (Microstting)
ការផ្សាំភ្ជុលមែក តមែក ភ្ជាប់ភ្នែកជាដើម
ក្នុងចំណោមវិធីខាងលើនេះ គឺមានវិធីសាស្ត្រមួយដែលល្អនឹង ផ្តល់ផលខ្ពស់ជាងគេ គឺការដាំដោយមែកផ្សាំឬបំបៅ។
បច្ចេកទេសដាំដុះ
មុននឹងអនុវត្តការកាប់រណ្ដៅត្រូវភ្ជួររាស់ដីចម្ការឱ្យបានស្អាតកុំឱ្យមានស្មៅហើយត្រូវ បំផុសដី ។ជាការល្អប្រសើរ រណ្តៅត្រូវកាប់រាងមូល ដែល មានទំហំពី ៦០ ទៅ៨០ ស.ម និងជម្រៅពី ៥០ ទៅ ៦០ស.ម ។
ចន្លោះពីរណ្ដៅមួយ ទៅរណ្ដៅមួយ អាចប្រែ ប្រួលដោយទៅតាមប្រភេទពូជ បច្ចេកទេស ថែទាំដំណាំក្រូច និងប្រភេទដី ។ ល ។ជា ទូទៅ៤ម៉ែត្របើប្រមូលដោយគ្រឿងយន្ត៨-១០ម៉ែត្រ។
មុនពេលដាំត្រូវដាក់ជីទ្រាប់ បាត ដោយប្រើជី ធម្មជាតិ ស្ងួត លាយនឹងជីគីមីនូវ បរិមាណ មួយសមស្រប ។
ពេលដាក់ដាំ ត្រូវមានការ ជៀសវាងការ បោះបោក ឬ លើកដើមយូរ ។ មុននឹងដាំត្រូវកាត់ ឬបកថង់ចេញ។ ក្នុងការកាត់ថងចេញ ត្រូវប្រុងប្រយ័ត្នកុំឱ្យបែកខ្ចាយដីដែលអាចបណ្តាលឱ្យប៉ះពាល់ដល់ប្រព័ន្ធឫស ។
ពេលដាក់ដាំត្រូវលប់ដី ដោយទុកជម្រៅពីមាត់ រណ្ដៅខាងលើ ប្រមាណពី ១០ ទៅ ១៥ស.ម ដើម្បីងាយស្រួលក្នុងការបញ្ចូលទឹក និងដាក់ជី បំប៉ន។តែបើភ្លៀងត្រូវលប់ដីអោយស្មើរមាត់រណ្ដៅកុំអោយទឹកដក់ខ្លាំងពេក។
បច្ចេកទេសថែទាំ
ការដាក់ជី
ដំណាំក្រូចក៏ដូចជាដំណាំផ្សេងទៀតដែរ គឺទាមទារការដាក់ជីជារៀងរាល់ឆ្នាំ ដើម្បីឱ្យដំណាំលូតលាស់ល្អ និងផ្តល់ទិន្នផលខ្ពស់ ។
ការសម្អាតស្មៅ
ការសម្អាតស្មៅការងារនេះយើងត្រូវអនុវត្តចាប់តាំងពីពេលដើមក្រូចនៅតូចៗ រហូតដល់ដើមធំ ។ ពេលដើមនៅតូច យើងត្រូវជម្រះ ស្មៅប្រហែលជា ១ម៉ែត្រជុំវិញគល់ និងដីដែលនៅចន្លោះជួរ។ ការសម្អាតស្មៅជារឿងសំខាន់សម្រាប់អ្នកដាំដុះព្រោះស្មៅស្រូបយកសារធាតុចិញ្ចឹមនិងជាជម្រករបស់សត្វល្អិតដែលបំផ្លាញដំណាំ។
ការតាក់តែងមែកកាត់មែកដែលតូចៗ មែកងាប់ៗ និងមែកដែល នៅខាងក្រោម ចេញ(វាស្រូបយកសារធាតុចិញ្ចឹម)
មែកដែលមានជំងឺនិងសត្វល្អិតត្រូវកាត់ចោល
ពេលកាត់មែកហើយត្រូវលាបកំបោរដើម្បី ការពារការពុកផុយនៃដើមឬមែក ការពារផ្សិត
ការកាត់មែកជួយអោយមានខ្យល់និងពន្លឺចេញ ចូលល្អ កាត់បន្ថយជំងឺនិងសត្វល្អិត។
ការប្រមូលផល
ចំពោះចម្ការក្រូចដែលដាំដោយកូនផ្សំាយើងអាចចាប់ផ្តើមប្រមូលផល នៅពេលដែលដើម អាយុបានប្រមាណពី ៣ ទៅ ៤ ឆ្នាំបន្ទាប់ពីពេលដាំ ។ គេអាចកត់សម្គាល់ផ្លែក្រូចទុំ នៅពេលសំបកផ្លែប្រែពណ៌ពីបៃតងមកភ្លឺរលោង ឬ លឿងទុំ ឬ លឿង និងការកើនឡើងនូវជាតិផ្អែម តែផ្ទុយទៅវិញ ជាតិជូរ មានការថយចុះ ។ ក្នុងករណីយើងចង់រក្សាទុកផ្លែក្រូចឱ្យបានយូរថ្ងៃ កុំបេះទម្លាក់ផ្លែក្រូច។
Post a Comment